






ជម្រុញសមាជិកដ៏មានតម្លៃរបស់លោកអ្នកឱ្យចូលរួមតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃដែលដំណើរការលើប្រព័ន្ធ iOS និង Android ។ កម្មវិធីហ្វឹកហ្វឹនដែលអាចលក់សិទ្ធក្នុងការគ្រប់គ្រង (white label app) ផ្តល់នូវភាពបត់បែនក្នុងការលៃតម្រូវប្លង់កម្មវិធីជាមួយនឹងឡូហ្គោអាជីវកម្មរបស់លោកអ្នក ដើម្បីបង្កើតវាជាទម្រង់ផ្ទាល់ខ្លួនមួយ។ កម្មវិធីនេះអាចជួយឱ្យសមាជិករបស់លោកអ្នកស្វែងរកថ្នាក់ហាត់ប្រាណដ៏ល្អបំផុតសម្រាប់ពួកគេ ឬកក់ទុកគ្រូបង្វឹកផ្ទាល់ខ្លួនដែលពួកគេចូលចិត្ត។ វាភ្ជាប់មកជាមួយនូវការតាមដានកាឡូរី រង្វាស់លើទិន្នន័យដែលបានបញ្ចូលនិងទិន្នផល និងមានការភ្ជាប់ទំនាក់ទំនងយ៉ាងដ៏រលូនជាមួយកម្មវិធីសុខភាពរបស់ក្រុមហ៊ុន Apple ។