


ឧបករណ៍ហ្វឹកហ្វឺនផ្នែក Pilates ស៊េរី Ladder Barrel ពីម៉ាក Balanced Body® គឺជាឧបករណ៍ហ្វឹកហ្វឺនសម្រាប់ស្ទូឌីយោដែលមានភាពពេញលេញ។ វារួមបញ្ចូលគ្នានូវជណ្ដើរជាមួយនឹងផ្ទៃធុងសម្រាប់ហ្វឹកហ្វឺនសាច់ដុំកណ្តាល (ពោះ) តាមបែប conditioning លំនឹងសាច់ដុំពោះ ការពត់ខ្លួន និងលំហាត់ប្រាណសម្រាប់ការបង្ហាប់សាច់ដុំផងដែរ។ ឧបករណ៍ហ្វឹកហ្វឺនស៊េរី Ladder Barrel ក៏ជាឧបករណ៍ដ៏ល្អសម្រាប់ប្រើដើម្បីបង្កើនភាពបត់បែនផងដែរ។
ធុងភ្ជាប់ទៅនឹងជណ្ដើរដោយទម្រង់នៃជើងទម្ររំកិលដែលអាចលៃតម្រូវបានដើម្បីសម្របទៅតាមទំហំដងខ្លួននិងប្រវែងជើងខុសៗគ្នា។ ជាមួយនឹងកម្ពស់បីកម្រិត កូនសិស្សរបស់លោកអ្នកអាចអនុវត្តបានគ្រប់កម្រិត៖ ទាប មធ្យម និងខ្ពស់។
លក្ខណៈសំខាន់ៗនៃឧបករណ៍ហ្វឹកហ្វឺនផ្នែក Pilates ស៊េរី Ladder Barrel ពីម៉ាក Balanced Body ៖
- បន្ទះទម្រផ្តល់នូវផាសុកភាព ស្ថេរភាព និងការគាំទ្រដ៏ល្អប្រសើរ ជាពិសេសសម្រាប់លំហាត់ប្រាណមួយចំនួនដែលតម្រូវឱ្យអ្នកប្រើប្រាស់ស្ថិតក្នុងជំហរផ្កាប់មុខចុះ ឬដេកផ្អៀងចំហៀង។
- ជណ្ដើរអាចត្រូវបានលៃតម្រូវរហូតដល់ 10 អ៊ីញ (25cm) ដើម្បីសម្របតាមទំហំដងខ្លួននិងប្រវែងជើងខុសគ្នា
- របាសម្រាប់កាន់ដែលមានទីតាំងនៅខាងក្រោមធុង ជួយបង្កើនភាពបត់បែន
- ស៊ុមរបស់វាត្រូវបានបន្ថែមនូវឈើ Rock Maple ដើម្បីធានាបាននូវភាពធន់មាំ និងការប្រើប្រាស់បានយូរអង្វែង
ផលិតផល និងសេវាកម្ម

បរិក្ខារហ្វឹកហ្វឺនផ្នែក Pilates ពីម៉ាក Balanced Body

បរិក្ខារហ្វឹកហ្វឺន Pilates Bodhi ពីម៉ាក Balanced Body

បរិក្ខារហ្វឹកហ្វឺនផ្នែក Pilates ស៊េរី MOTR ពីម៉ាក Balanced Body

កៅអីហ្វឹកហ្វឺនផ្នែក Pilates ពីម៉ាក Balanced Body

ឧបករណ៍ហ្វឹកហ្វឺន Pilates CoreAlign ពីម៉ាក Balanced Body

តុហ្វឹកហ្វឺន Pilates Trapeze ពីម៉ាក Balanced Body

ឧបករណ៍ហ្វឹកហ្វឺន Pilates Reformers ពីម៉ាក Balanced Body
