








បង្កើនកម្រិតអាំងតង់ស៊ីតេនៅកន្លែងហាត់ប្រាណរបស់លោកអ្នកជាមួយនឹងឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នង Heat Rower ពីម៉ាក Life Fitness ។ ការរចនាដ៏មានអានុភាព និងទំនើបនៃឧបករណ៍ហ្វឹកហ្វឺនកាយសម្បទានេះ ត្រូវបានរៀបចំឡើងដើម្បីឱ្យមានភាពស័ក្តិសមសម្រាប់អ្នកហ្វឹកហ្វឺនកម្រិតខ្ពស់ចំពោះគ្រប់កាលៈទេសៈ។ ម៉ាក Life Fitness បានខិតខំប្រឹងប្រែងដើម្បីបង្កើតនូវឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នងដែលមានដំណើរការប្រកបដោយប្រសិទ្ធភាព ដើម្បីជួយអ្នកហាត់ប្រាណឱ្យហ្វឹកហ្វឺនលើសពីដែនកំណត់របស់ពួកគេ។ ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នង Heat Rower ពីម៉ាក Life Fitness ក៏អាចភ្ជាប់ជាមួយអេក្រង់ TFT2.0 ជាអេក្រង់ LCD ដែលមានប្រើប្រាស់ប្រកបដោយភាពត្រឹមត្រូវដោយអាចផ្តល់នូវទិន្នន័យត្រឹមត្រូវ និងកម្មវិធីជម្រុញទឹកចិត្តក្នុងការហ្វឹកហ្វឺនតាមបច្ចេកវិទ្យាខ្ពស់ដើម្បីបង្កើនបទពិសោធន៍ក្នុងការហ្វឹកហ្វឺនសាច់ដុំខ្នង និងជួយអ្នកប្រើប្រាស់ឱ្យសម្រេចបាននូវគោលដៅកាយសម្បទារបស់ពួកគេ។
លក្ខណៈសំខាន់ៗដែលត្រូវពិចារណា៖
- ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នងដែលដំណើរការបានយ៉ាងរលូននេះផ្តល់នូវជម្រើសនៃកម្រិតរេស៊ីស្តង់ 100 និងបង្ហាញទិន្នន័យហ្វឹកហ្វឺនបានយ៉ាងត្រឹមត្រូវក្នុងអំឡុងពេលហ្វឹកហ្វឺនសាច់ដុំខ្នង។
- អេក្រង់ LCD អនុញ្ញាតឱ្យគ្រូបង្វឹកបង្កើនប្រសិទ្ធភាពថ្នាក់ហ្វឹកហ្វឺនជាក្រុមតូចៗតាមរយៈកម្មវិធីហ្វឹកហ្វឺនដែលមានលក្ខណៈសាមញ្ញ
- ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នងនេះមានការបង្ហាញតាមដានដំណើរការហ្វឹកហ្វឺនយ៉ាងជាក់លាក់
ព័ត៌មានបន្ថែម
អេក្រង់៖ TFT 2.0
បច្ចេកវិទ្យាភ្ជាប់៖ ប៊្លូធូស (Bluetooth) និង ANT+
កម្មវិធីហ្វឹកហ្វឺន៖ ដំណើរការដោយប៊ូតុងចាប់ផ្តើមរហ័ស (Quick Start) កម្មវិធីហ្វឹកហ្វឺនថាមពល កម្មវិធីហ្វឹកហ្វឺនចង្វាក់បេះដូង ការហ្វឹកហ្វឺនចន្លោះពេល(Interval Training) ការប្រកួតចម្ងាយ ការប្រកួតប្រជែងជាមួយមិត្តភក្តិ
រង្វាស់នៃការហ្វឹកហ្វឺន៖ ពេលវេលា ចម្ងាយ ចំនួនដងនៃការទាញក្នុងមួយនាទី កំណត់ពេលវេលាបំបែកក្នុងចម្ងាយ 500 ម៉ែត្រ កម្រិតរេស៊ីស្តង់ កាឡូរី វ៉ាត់ អត្រាចង្វាក់បេះដូង
បច្ចេកវិទ្យាបង្វឹកដោយពណ៌ Coach By Color® ៖ មាន
រង្វាស់ថាមពល (វ៉ាត់)៖ ឧបករណ៍វាស់ថាមពល WattRate® Direct Power Meter ដេលមានកម្រិតល្អៀង (+/-1%)
បច្ចេកវិទ្យារេស៊ីស្តង់៖ បច្ចេកវិទ្យា Static Air និងម៉ាញេទិចតាមរយៈប៊ូតុងដែលអាចកំណត់បាន 300°
កម្រិតរេស៊ីស្តង់៖ 100
ប្រព័ន្ធបង្វិល៖ ខ្សែពាន Poly-V
ប្រព័ន្ធទាញ៖ ច្រវ៉ាក់
បង្កាន់ដៃ៖ បង្កាន់ដៃរចនាឡើងតាមបែបធម្មជាតិជាមួយនឹងប៊ូតុងដើម្បីបញ្ជាទៅកាន់អេក្រង់
ខ្សែរឹតជើង៖ មានគន្លឺះអាចដោះចេញយ៉ាងរហ័ស
ការផ្គត់ផ្គង់ថាមពលទៅអេក្រង់៖ ម៉ាស៊ីនបង្កើតថាមពលដោយខ្លួនឯងជាមួយនឹងថ្ម LiPo
ពណ៌ស៊ុម/ចង្អូរនៃកែបអង្គុយ៖ ពណ៌ខ្មៅ (Charcoal black)
សារធាតុនៃស៊ុម៖ ដែក
សារធាតុនៃចង្អូរកែបអង្គុយ៖ អាលុយមីញ៉ូម
ធ្នើរដាក់ទូរស័ព្ទ៖ មាន
បង្កាន់ដៃចាប់លើក៖ មាន
កង់ចល័ត៖ 2
ទម្ងន់អ្នកប្រើប្រាស់អតិបរមា៖ 330 ផោន (150kg)
ទម្ងន់ពេលតម្លើងរួច៖ 134 ផោន (61kg)
វិមាត្រពេលតម្លើងរួច៖ 85 អ៊ីញ x 28 អ៊ីញ x 47 អ៊ីញ (216cm x 71cm x 120cm)
កម្ពស់កែប៖ 17.7 អ៊ីញ (45cm)
ផលិតផល និងសេវាកម្ម
ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នងពីម៉ាក Concept II
ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំស៊េរី Axiom ប្រភេទ Selectorized ពីម៉ាក Life Fitness
ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំស៊េរី Insignia ប្រភេទ Selectorized ពីម៉ាក Life Fitness
ធ្នើរ Octagon សម្រាប់ហ្វឹកហ្វឺនតាមបែប Functional ពីម៉ាក Escape
Escape HITs and HUBs Functional Training Racks
ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំស៊េរី Circuit ពីម៉ាក Life Fitness
ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នង HX Row ពីម៉ាក Life Fitness