
កម្រាលស្នោ Mooto ផ្តល់ជូននូវកម្រាលហាត់ក្បាច់គុនដែលជាប្រភេទកម្រាលផ្គុំចូលគ្នាហើយអាចត្រលប់ផ្ទៃរបស់វាបាន ដែលមានគុណភាពខ្ពស់ផលិតនៅប្រទេសកូរ៉េខាងត្បូង។ ប្រព័ន្ធកម្រាលម៉ាកនេះមានលក្ខណៈពិសេសនៃភាពធន់មាំ និងអាចប្រើប្រាស់បានយូរអង្វែង។ កម្រាលស្នោដ៏ក្រាស់របស់ម៉ាកនេះក៏ត្រូវបានរចនាឡើងផងដែរដើម្បីការពារការរងរបួសដល់អ្នកហ្វឹកហ្វឺនគ្រប់កម្រិតក្នុងចំណោមអ្នកដែលហាត់ក្បាច់គុនចម្រុះ, មួយថៃ, ការហ្វឹកហ្វឺន ជី-ជីតស៊ូ (jiu-jitsu) របស់ប្រេស៊ីល, ប្រដាល់សេរី, ការ៉ាតេ, យូដូ, អាគីដូ និងប្រភេទបច្ចេកទេសការពារខ្លួនផ្សេងៗទៀត។
កម្រាលស្នោ Mooto ផ្តល់នូវជម្រើសកម្រាលហ្វឹកហ្វឺនដែលមានរចនាប័ទ្មផ្សេងៗគ្នា ដើម្បីជួយផ្តល់នូវអ្វីដែលលោកអ្នកត្រូវការសម្រាប់កន្លែងហាត់ប្រាណរបស់លោកអ្នក ក្នុងពេលជាមួយគ្នានេះក៏អាចជួយអតិថិជនរបស់លោកអ្នកឱ្យសម្រេចបាននូវគោលដៅហ្វឹកហ្វឺនកាយសម្បទារបស់ពួកគេផងដែរ។
ផលិតផល និងសេវាកម្ម
កម្រាលពហុមុខងារខាងក្នុងអគារ
ក្លឹបហាត់ប្រាណ, ការហ្វឹកហ្វឺនតាមបែប Aerobics និងផ្នែក Pilates
ប្រដាល់ និងការហាត់គុណ៖ ស្ទូឌីយោនិងប៊ូទិក
ប្រព័ន្ធកម្រាលកៅស៊ូសុវត្ថិភាព Playflex ពីម៉ាក Rephouse
ប្រព័ន្ធកម្រាលឈើខាងក្នុងអគារដែលអាចចល័តបានស៊េរី Helsinki 10-10 ពីម៉ាក Haro Sports
កីឡាវាយកូនបាល់ផ្ទប់ជញ្ជាំង Squash
ប្រព័ន្ធកម្រាលឈើ Bi-Power Panel ពីម៉ាក Prestige សម្រាប់ទីលានពហុកីឡាខាងក្នុងអគារ

















