បដិសណ្ឋារកិច្ច
បដិសណ្ឋារកិច្ច
ឧស្សាហកម្មបដិសណ្ឋារកិច្ច ជាពិសេសផ្នែកបដិសណ្ឋារកិច្ចដែលមាន "ម៉ាកយីហោល្បី" ផ្តោតជាសំខាន់ទៅលើមូលដ្ឋានសេវាលំហែកម្សាន្ត និងសុខភាពរបស់ពួកគេ ព្រោះវាសំខាន់ណាស់សម្រាប់ការបំពេញចិត្តរបស់ភ្ញៀវក៏ដូចជាទ្រព្យសកម្មមូលធនផងដែរ។ អចលនទ្រព្យផ្នែកបដិសណ្ឋារកិច្ច តម្រូវឱ្យមានមជ្ឈមណ្ឌលកីឡាខាងក្នុងនិងក្រៅអគារស្របតាមស្តង់ដារអន្តរជាតិដែលប្រើប្រាស់នូវផលិតផល និងបច្ចេកទេសសាងសង់ដែលបំពេញតាមការបញ្ជាក់បច្ចេកទេសហ្វឹកហ្វឺនកាយសម្បទាអត្តពលកម្មយ៉ាងជាក់លាក់សម្រាប់ការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានភាពធន់មាំប្រើប្រាស់បានយូរអង្វែង។
ឧបករណ៍ហ្វឹកហ្វឺនកាយសម្បទានិងសុខភាពខាងក្នុងអគារមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច ព្រោះគ្រឿងបរិក្ខារទាំងនេះមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងភាពស្មោះត្រង់របស់អតិថិជនជាមួយនឹងម៉ាកយីហោ និងការវិលត្រឡប់មករកអាជីវកម្មម្តងហើយម្តងទៀត។ វាក៏មានការផ្លាស់ប្តូរទៅតាមនិន្នាការនៅក្នុងឧស្សាហកម្មហ្វឹកហ្វឺនកាយសម្បទានៅលើពិភពលោកផងដែរ ដោយសារតែវាមានទំនាក់ទំនងទៅនឹងឧបករណ៍ កម្មវិធី និងការរចនា។ ក្រុមហ៊ុន Seara ជឿជាក់ថាទោះបីជាម៉ាកយីហោផ្នែកបដិសណ្ឋារកិច្ចមួយចំនួនអាចបង្កើតនូវស្តង់ដារម៉ាកយីហោរបស់អ្នកផ្គត់ផ្គង់ដើម្បីធានាបាននូវលក្ខណៈរួមក្នុងការទិញនិងការយល់ឃើញពីម៉ាកយីហោក៏ដោយ ក៏នេះអាចជាឧបសគ្គដ៏ធំមួយផងដែរក្នុងការបំពេញចិត្តអតិថិជន។ គ្មានអ្នកផ្គត់ផ្គង់ណាម្នាក់អាចផ្គត់ផ្គង់នូវឧបករណ៍ហ្វឹកហ្វឺនកាយសម្បទាទាំងអស់តាមការចង់បានរបស់ទីផ្សារ និងអ្នកប្រើប្រាស់បច្ចុប្បន្នទេ។ សណ្ឋាគារថ្មី ឬជួសជុលកែលម្អថ្មីដែលមានឧបករណ៍ថែទាំសុខភាពប្រើប្រាស់តែម៉ាកយីហោតែមួយ មិនអាចប្រកួតប្រជែងជាមួយទីតាំងដែលបានដាក់បញ្ចូលនូវក្បួននៃការប្រើប្រាស់របស់អតិថិជន និងគោលគំនិតរបស់ទីតាំងឡើយ។
ក្រុមហ៊ុន Seara គឺជាអ្នកចែកចាយដ៏ចំណាស់ជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិចនៃឧបករណ៍ហ្វឹកហ្វឺនកាយសម្បទាម៉ាក Life Fitness ដែលបានច្នៃប្រឌិតកង់ហាត់ប្រាណស៊េរី Lifecycle នៅក្នុងឆ្នាំ ១៩៦៨ ។ សព្វថ្ងៃនេះក្រុមហ៊ុន Life Fitness មាននិយោជិតជាង ១៧០០ នាក់ នៅទូទាំងពិភពលោក ហើយជាក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកហ្វឹកហ្វឺនកាយសម្បទាដែលធំជាងគេនៅលើពិភពលោក។ ក្រុមហ៊ុន Seara ក៏ជាអ្នកចែកចាយនៅឥណ្ឌូចិននូវផលិតផលម៉ាកល្បីៗនៅលើពិភពលោកជាច្រើនផ្សេងទៀតដែលមានផលិតផលឯកទេសប្រកបដោយគុណភាពខាងផ្នែកហ្វឹកហ្វឺនចង្វាក់បេះដូង ហ្វឹកហ្វឺនសាច់ដុំ និងបរិក្ខារហ្វឹកហ្វឺនដែលបំពេញបន្ថែមពីផលិតផលម៉ាក Life Fitness និងអនុញ្ញាតឱ្យក្រុមហ៊ុន Seara រៀបចំរចនាគ្រឿងបរិក្ខារតាមបែបទំនើបទាន់សម័យ។
ការបង្កើតគ្រឿងបរិក្ខារដែលមានគុណភាពខុសប្លែកពីគេ
តាមរយៈការចូលរួមយ៉ាងសកម្មរបស់ខ្លួននៅក្នុងឯកទេសផ្នែកកម្រាលកីឡា ធ្វើឱ្យក្រុមហ៊ុន Seara ក្លាយជាអ្នកនាំមុខគេលើការរៀបចំមុខងារពិសេសលើកម្រាលសម្រាប់ក្លឹបហាត់ប្រាណ ក៏ដូចជាការប្រើប្រាស់ផ្ទៃកម្រាលចំពោះសកម្មភាព និងកម្មវិធីជាក់លាក់ដែលសម្គាល់ពីលក្ខណៈសម្បត្តិបដិសណ្ឋារកិច្ច។ ការយកចិត្តទុកដាក់លើការរចនាយ៉ាងលម្អិត និងមានភាពខុសប្លែកពីគេក្នុងការបង្កើតបានជាម៉ាកយីហោ និងជម្រុញឱ្យមានការពេញចិត្តពីអតិថិជន។
ការបង្កើតកន្លែងលំហែកម្សាន្តបែបសកម្មនៅក្នុងវិស័យបដិសណ្ឋារកិច្ច
ក្រុមហ៊ុន Seara ធ្វើការជាមួយប្រតិបត្តិករបដិសណ្ឋារកិច្ច ស្ថាបត្យករ និងអ្នករចនាផ្នែកខាងក្នុងដើម្បីជ្រើសរើសតាបប៊ីយែ តុកីឡាកម្សាន្ត shuffle boards តុកីឡាកម្សាន្តបាល់ទាត់ តុកីឡាកម្សាន្ត air hockey តាបវាយប៉េងប៉ុង និងគ្រឿងសង្ហារឹមបែបបុរាណសម្រាប់ដាក់ក្នុងបន្ទប់កម្សាន្តដែលមានកេរដំណែលគុណភាពខ្ពស់ពីម៉ាក Brunswick ។ ផលិតផលទាំងនេះជួយកំណត់ពីកន្លែងរង់ចាំ បន្ទប់កម្សាន្ត មជ្ឈមណ្ឌលសកម្មភាព ក្លឹបកីឡា បារនីយដ្ឋាន និងភោជនីយដ្ឋានដែលស្ថិតនៅក្នុងបរិវេណអចលនទ្រព្យរបស់ពួកគេ។ ភ្ញៀវ និងអតិថិជនស្ញើចសរសើរចំពោះគុណភាព សុក្រឹត្យភាព និងភាពរលូនក្នុងការលេងនៅលើតុកីឡាកម្សាន្តម៉ាក Brunswick ។
- All
- ការលំហែកាយបែបសកម្ម
- ក្លឹបហាត់ប្រាណ
- សំណង់ទីលានកីឡា
Hyatt Regency Bangkok
Bangkok Marriott
Le Meridien Phuket
Sukhothai Bangkok Hotel
Ozen Resort Tennis – Maldives
Carlton Hotel Gym Bangkok
Laguna Banyan Tree Tennis
Kimpton Maa-Lai Bangkok
The Diplomat Sathorn
Marriott Resort Phuket
JW Marriot Phuket Pickleball
Aldos Bistro and Restaurant
Andara Signature
Sindhorn Kempinski Hotel Bangkok
Trisara Phuket
Stay Wellbeing Phuket
Hyatt Gym Phnom Penh
Conrad Hotel Koh Samui
Kamalaya Samui