








កៅអីហ្វឹកហ្វឺនផ្នែក Pilates មានភាពល្អប្រសើរបំផុតដើម្បីសន្សំសំចៃទីធ្លាហ្វឹកហ្វឺន Pilates ។ វាត្រូវបានរចនាឡើងដើម្បីពត់ខ្លួន និងពង្រឹងក្រុមសាច់ដុំដែលមិនងាយនឹងហ្វឹកហ្វឺនដល់ដោយបច្ចេកទេស និងឧបករណ៍ហ្វឹកហ្វឺនស៊េរីចាស់ៗជាច្រើនទៀតដូចជាកម្រាលហ្វឹកហ្វឺនផ្នែក Pilates ជាដើម។
កៅអីហ្វឹកហ្វឺនស៊េរី Combo ពីម៉ាក Balanced Body បានវិវត្តពីកៅអីដើមស៊េរី Wunda របស់លោក Joseph Pilates ។ ការបន្ថែមឈ្នាន់បំបែកពីគ្នានៅលើឧបករណ៍ហាត់ប្រាណរបស់យើងខ្ញុំអនុញ្ញាតឱ្យមានភាពបត់បែនបន្ថែមទៀតក្នុងអំឡុងពេលហាត់ប្រាណ។ វាក៏អនុញ្ញាតឱ្យគ្រូបង្វឹកនិងអ្នកហ្វឹកហ្វឺន Pilates ធ្វើលំហាត់ប្រាណដែលប្រើចលនាបង្វិល និងច្រាសមកវិញនៃអវយវៈ។ បង្កើតឡើងដោយលោក Brent Anderson, សាស្ត្រាចារ្យ, គ្រូបង្វឹកផ្ទាល់ខ្លួន,អ្នកឯកទេសព្យាបាលរោគឆ្អឹង ការច្នៃប្រឌិតនេះធ្វើឱ្យកៅអីហ្វឹកហ្វឺនស៊េរី Combo មានមុខងារបន្ថែមក្នុងការហ្វឹកហ្វឺនជាងមុន។
លក្ខណៈសំខាន់ៗដែលត្រូវពិចារណា៖
- រចនាឡើងសម្រាប់ប្រើនៅតាមគេហដ្ឋាន ឬក្នុងស្ទូឌីយ៉ូហ្វឹកហ្វឺនផ្នែក Pilates
- ការរចនាឈ្នាន់បំបែកពីគ្នាអាចត្រូវបានបម្លែងយ៉ាងងាយស្រួលទៅជាឈ្នាន់តែមួយ
- កៅអីដែលមានទ្រនាប់ពូកអង្គុយភ្ជាប់មកជាមួយផ្ទៃដែលមិនរអិល ដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់
ផលិតផល និងសេវាកម្ម
ឧបករណ៍ហ្វឹកហ្វឺនផ្នែក Pilates ស៊េរី Ladder Barrels ពីម៉ាក Balanced Body
បរិក្ខារហ្វឹកហ្វឺនផ្នែក Pilates ស៊េរី MOTR ពីម៉ាក Balanced Body
តុហ្វឹកហ្វឺន Pilates Trapeze ពីម៉ាក Balanced Body
បរិក្ខារហ្វឹកហ្វឺន Pilates Bodhi ពីម៉ាក Balanced Body
បរិក្ខារហ្វឹកហ្វឺនផ្នែក Pilates ពីម៉ាក Balanced Body
ឧបករណ៍ហ្វឹកហ្វឺន Pilates CoreAlign ពីម៉ាក Balanced Body
បរិក្ខារហ្វឹកហ្វឺនផ្នែក Pilates ស៊េរី Orbit ពីម៉ាក Balanced Body