



ត្រូវបានអភិវឌ្ឍន៍ដោយគ្រូបង្វឹកផ្នែក Pilates និងអ្នកចូលចិត្តហ្វឹកហ្វឺនកាយសម្បទាអ្នកស្រី Darya Bronston ការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់បរិក្ខារហ្វឹកហ្វឺនស៊េរី MOTR អនុញ្ញាតឱ្យលោកអ្នកធ្វើការហ្វឹកហ្វឺនចំនួនប្រាំបីលំហាត់ប្រាណផ្សេងៗគ្នា និងបង្កើនកម្រិតរេស៊ីស្តង់ឡើង ឬចុះយ៉ាងឆាប់រហ័សខណៈពេលដែលផ្តោតការហ្វឹកហ្វឺនទៅលើក្រុមសាច់ដុំជាក់លាក់ជាច្រើន។ វាជាប្រព័ន្ធហ្វឹកហ្វឺនពេញរាងកាយដែលផ្ទុកនៅបរិក្ខារហ្វឹកហ្វឺនដោយខ្លួនឯងដែលមានទម្ងន់ត្រឹមតែ ៣៣ ផោន (15kg) ។ ជាមួយនឹងខ្សែស្ពាយ បរិក្ខារហ្វឹកហ្វឺនស៊េរី MOTR ពីម៉ាក Balanced Body អាចយកទៅតាមខ្លួនគ្រប់ទីកន្លែងដែលលោកអ្នកទៅហាត់ប្រាណ!
ការតាមដានទៅលើការហ្វឹកហ្វឺនរួមមានដូចជា តុល្យភាព សាច់ដុំផ្នែកកណ្តាល (ពោះ) ភាពរហ័សរហួន រាងកាយផ្នែកខាងលើ រាងកាយផ្នែកខាងក្រោម ការឈរ ការហ្វឹកហ្វឺនកាយវិការ plank និងច្រើនទៀត។ មុន និងក្រោយការហ្វឹកហ្វឺន ដោយប្រើបំពង់ Roller ដើម្បីបន្ធូរបន្ថយការហើមសាច់ដុំ (ដូចជា Foam Roller) ។ រាល់គ្រឿងបង្គុំរបស់បរិក្ខារហ្វឹកហ្វឺនស៊េរី MOTR ទាំងអស់ត្រូវបានរក្សាទុកយ៉ាងងាយស្រួលនៅខាងក្នុងបំពង់ roller ពេលដែលមិនប្រើប្រាស់វា។
Key Features:
- បរិក្ខារហ្វឹកហ្វឺនស៊េរី MOTR ពីម៉ាក Balanced Body អាចប្រើប្រាស់សម្រាប់ការហ្វឹកហ្វឺនជាច្រើនរបៀបផ្សេងៗគ្នា រួមទាំងការហ្វឹកហ្វឺនសាច់ដុំ ការហ្វឹកហ្វឺនតាមបែប functional ការហ្វឹកហ្វឺនផ្នែកចង្វាក់បេះដូង និងលំហាត់ប្រាណដែលផ្តល់នូវភាពរហ័សរហួនជាច្រើនផ្សេងទៀត។
- អាចផ្លាស់ប្តូរកម្រិតរេស៊ីស្តង់បានយ៉ាងឆាប់រហ័សដោយផ្តោតការហ្វឹកហ្វឺនទៅលើក្រុមសាច់ដុំជាក់លាក់ជាច្រើនក្នុងអំឡុងពេលហាត់ប្រាណ។
- បរិក្ខារហ្វឹកហ្វឺនស៊េរី MOTR ត្រូវបានរចនាឡើងដើម្បីអាចផ្ទុកគ្រឿងបង្គុំទាំងអស់នៅក្នុងបំពង់របស់វាដោយខ្លួនឯង ដែលមានទំហំតូចល្មមងាយស្រួលក្នុងការស្ពាយឬលី។
ផលិតផល និងសេវាកម្ម
បរិក្ខារហ្វឹកហ្វឺនផ្នែក Pilates ពីម៉ាក Balanced Body
បរិក្ខារហ្វឹកហ្វឺន Pilates Bodhi ពីម៉ាក Balanced Body
ឧបករណ៍ហ្វឹកហ្វឺន Pilates CoreAlign ពីម៉ាក Balanced Body
ឧបករណ៍ហ្វឹកហ្វឺនផ្នែក Pilates ស៊េរី Ladder Barrels ពីម៉ាក Balanced Body
តុហ្វឹកហ្វឺន Pilates Trapeze ពីម៉ាក Balanced Body
ឧបករណ៍ហ្វឹកហ្វឺន Pilates Barrels ពីម៉ាក Balanced Body
កៅអីហ្វឹកហ្វឺនផ្នែក Pilates ពីម៉ាក Balanced Body