Search
Close this search box.

ឧបករណ៍វិភាគសមាសធាតុក្នុងរាងកាយ Evolt 360

ឧបករណ៍វិភាគសមាសធាតុក្នុងរាងកាយ Evolt 360 ដែលត្រូវបានគេស្គាល់ថាជាម៉ាស៊ីនស្កេនរាងកាយ Evolt 360 ឬជាម៉ាស៊ីនស្កេនរាងកាយឆ្លាតវៃ ងាយស្រួលប្រើប្រាស់សម្រាប់ស្គេនក្នុងរយៈពេលត្រឹមតែ 60 វិនាទី ដែលផ្តល់នូវកំណត់ត្រាលម្អិតអំពីរាងកាយតាមរយៈរង្វាស់ជាង 40 ទិន្នន័យ។ វាដំណើរការយ៉ាងមានភាពសាមញ្ញដោយផ្តល់ចរន្តអគ្គីសនីដែលមានសុវត្ថិភាពឆ្លងកាត់តាមរយៈជើង និងដៃ។

កម្រិតរេស៊ីស្តង់ធៀបនឹងលំហូរនៃចរន្តអគ្គិសនីកំណត់បាននូវភាពខុសគ្នារវាងម៉ាសសាច់ដុំ ម៉ាសខ្លាញ់ ជាតិទឹក និងសារធាតុរ៉ែ — ជាការវាស់វែងដែលមានភាពស៊ីជម្រៅជាងការវាស់ BMI ដែលមានភាពសាមញ្ញសម្រាប់មនុស្សទូទៅ។ រាល់ទិន្នន័យទាំងអស់គឺមានភាពជាក់លាក់សម្រាប់បុគ្គល ដែលអនុញ្ញាតឱ្យគ្រូបង្វឹកអាចរៀបចំកម្មវិធីហ្វឹកហ្វឺនសុខភាព និងសុខុមាលភាពបានប្រសើរជាងមុន។

ឧបករណ៍វិភាគសមាសធាតុក្នុងរាងកាយ Evolt 360 គឺជាឧបករណ៍ដែលមានឥទ្ធិពលនៅក្នុងឧស្សាហកម្មហ្វឹកហ្វឺនកាយសម្បទា។ វាត្រូវបានចំណាយពេលតិចជាង 2 នាទីដើម្បីកត់ត្រាទិន្នន័យឱ្យបានត្រឹមត្រូវនូវរង្វាស់មូលដ្ឋាននៃសមាសភាពក្នុងរាងកាយរបស់លោកអ្នក រួមទាំងការចែកចាយម៉ាសសាច់ដុំ កម្រិតជាតិខ្លាញ់ក្នុងសរីរាង្គ សារធាតុរ៉ែនៅក្នុងឆ្អឹង ម៉ាសរាងកាយដែលគ្មានខ្លាញ់ ម៉ាសសាច់ដុំជាប់ឆ្អឹង អាយុកោសិកា និងភាគរយនៃជាតិខ្លាញ់ក្នុងរាងកាយ។ វាក៏ត្រូវបានចាត់ទុកថាជាវិធីសាស្ត្រក្នុងការពិនិត្យមើលសមាសភាពពេញរាងកាយដ៏លឿនបំផុតដែលគ្មានផលប៉ះពាល់។

ឧបករណ៍វិភាគសមាសធាតុក្នុងរាងកាយ Evolt 360 ភ្ជាប់មកជាមួយកម្មវិធី Evolt Active ឥតគិតថ្លៃ ដែលជួយដល់គ្រូបង្វឹក និងអ្នកប្រើប្រាស់ក្នុងការតាមដានបម្រែបម្រួលរបស់ពួកគេ ក៏ដូចជាទទួលបានព័ត៌មានលម្អិតអំពីសមាសភាពក្នុងរាងកាយរបស់ពួកគេ។ វាក៏ជួយជម្រុញទឹកចិត្តអ្នកហាត់ប្រាណឱ្យបន្តការការហ្វឹកហ្វឺនដើម្បីសុខភាព និងគោលដៅកាយសម្បទារបស់ពួកគេ។

 

km

Retail Catalogue Hard Copy

🌟 Explore Our 151-Page Catalogue! 🌟
Dive into our exclusive 151-page catalogue filled with the latest sports gear, trendy apparel, and must-have accessories. It’s all waiting for you.

💌 Claim Yours Now!
Just enter your details below, and we’ll send it straight to your address—completely FREE!