








ស៊េរី Integrity ថ្មីត្រូវបានរចនាឡើង និងកែលម្អឡើងវិញសម្រាប់ក្លឹបហាត់ប្រាណដែលត្រូវការឧបករណ៍ហ្វឹកហ្វឺនចង្វាក់បេះដូងដ៏រឹងមាំដែលមានលក្ខណៈសាមញ្ញ និងមានការប្រើប្រាស់ប្រកបដោយភាពត្រឹមត្រូវសម្រាប់អ្នកហាត់ប្រាណ។ វាត្រូវបានចាក់ឫសនៅក្នុងចង្វាក់ផលិតកម្មស៊េរី Integrity ដែលមានស្រាប់និងការកែលម្អបន្ថែមរបស់ម៉ាក Life Fitness ដែលជាឧបករណ៍ហ្វឹកហ្វឺនផ្នែកចង្វាក់បេះដូងដែលអាចជឿទុកចិត្តបំផុតនៅក្នុងឧស្សាហកម្មហ្វឹកហ្វឺនកាយសម្បទា ដែលរួមបញ្ចូលគ្នានូវភាពធន់មាំខ្លាំងជាមួយនឹងសេវាកម្មងាយស្រួល។ ដើម្បីទទួលយកនូវឧស្សាហកម្មហ្វឹកហ្វឺនកាយសម្បទាដែលកំពុងរីកចម្រើន និងតម្រូវការដែលអាចកំណត់តាមបំណងរបស់ក្លឹបហាត់ប្រាណ ចង្វាក់ផលិតកម្មអនុញ្ញាតឱ្យក្លឹបហាត់ប្រាណជ្រើសរើសការកំណត់រចនាសម្ព័ន្ធផលិតផលដែលពួកគេពេញចិត្ត នៅពេលកំណត់អាទិភាពតម្លៃ និងលក្ខណៈពិសេសនៃឧបករណ៍។
អំពីម៉ាក Life Fitness
ម៉ាក Life Fitness ច្នៃប្រឌិតឧបករណ៍ហាត់ប្រាណដើម្បីបង្កើតបាននូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់អតិថិជនរបស់លោកអ្នក។ ជាមួយនឹងឧបករណ៍ហ្វឹកហ្វឺនកាយសម្បទាផ្នែកពាណិជ្ជកម្មពីម៉ាក Life Fitness កន្លែងហាត់ប្រាណរបស់លោកអ្នកនឹងសម្របខ្លួនជាមួយនឹងគោលដៅនៃការបង្កើតដំណោះស្រាយហ្វឹកហ្វឺនកាយសម្បទាប្រកបដោយភាពច្នៃប្រឌិត ដែលអាចភ្ជាប់យ៉ាងរលូនទៅនឹងកម្មវិធីកម្សាន្ត និងកម្មវិធីហ្វឹកហ្វឺនជាច្រើន។
ម៉ាក Life Fitness ផ្តល់ជូននូវការបន្ថែមស៊េរីជាច្រើននៃកង់ហ្វឹកហ្វឺនក្នុងអគារប្រកបដោយភាពច្នៃប្រឌិត និងឧបករណ៍ហ្វឹកហ្វឺនសាច់ដុំដែលគ្រូបង្វឹកនិងអ្នកប្រឹក្សាយោបល់កម្រិតជំនាញពីម៉ាក Life Fitness អាចប្រើប្រាស់ដើម្បីផ្តល់ជូនអតិថិជននូវដំណោះស្រាយហ្វឹកហ្វឺនកាយសម្បទាដ៏មានប្រសិទ្ធភាព និងទទួលបទពិសោធន៍ហ្វឹកហ្វឺនសុខុមាលភាពយ៉ាងទូលំទូលាយ។
ផលិតផល និងសេវាកម្ម
ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំស៊េរី Axiom ប្រភេទ Selectorized ពីម៉ាក Life Fitness
ម៉ាក Hammer Strength : ការហ្វឹកហ្វឺនសាច់ដុំ
ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំស៊េរី Circuit ពីម៉ាក Life Fitness
ឧបករណ៍ហ្វឹកហ្វឺនកាយសម្បទាដោយប្រើខ្សែកាបស៊េរី Signature ពីម៉ាក Life Fitness
ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំស៊េរី Signature ប្រភេទ Plated Loaded ពីម៉ាក Life Fitness
កៅអីនិងធ្នើរសម្រាប់បរិក្ខារហ្វឹកហ្វឺនស៊េរី Signature ពីម៉ាក Life Fitness
ប្រព័ន្ធ SYNRGY សម្រាប់ការហ្វឹកហ្វឺនតាមបែប Functional ពីម៉ាក Life Fitness