












ប្រព័ន្ធ SYNRGY គឺជាប្រព័ន្ធហ្វឹកហ្វឺនជាក្រុមតូចមួយដែលបន្ថែមគុណតម្លៃដល់អ្នកហ្វឹកហ្វឺននៅតាមក្លឹបហាត់ប្រាណ។ ឧបករណ៍ហ្វឹកហ្វឺនកាយសម្បទាដែលបានកំណត់រចនាសម្ព័ន្ធផ្ទាល់ខ្លួននេះជាមួយនឹងការរចនាដែលមិនគួរឱ្យភ័យខ្លាចរបស់វា អនុញ្ញាតឱ្យឧបករណ៍បំពេញនូវតម្រូវការនិងការចង់បាននៃប្រភេទអ្នកហ្វឹកហ្វឺនផ្សេងៗគ្នា។
ប្រព័ន្ធហ្វឹកហ្វឺន SYNRGY ពីម៉ាក Life Fitness ផ្តល់ជូននូវទីតាំងហ្វឹកហ្វឺនដែលល្អប្លែកគេចំនួនប្រាំបី ដែលអាចកំណត់តាមបំណងបានដើម្បីឆ្លុះបញ្ចាំងពីកម្មវិធីហ្វឹកហ្វឺន និងគោលដៅកាយសម្បទារបស់លោកអ្នក ដោយជួយបង្កើតបទពិសោធន៍នៃការហ្វឹកហ្វឺនដ៏មានន័យ។ ផលិតផលដែលបានកំណត់រចនាសម្ព័ន្ធផ្ទាល់ខ្លួននីមួយៗភ្ជាប់មកជាមួយនូវគម្របរ៉ក បន្ទះទម្ងន់ធ្វើពីដែករឹងមាំ និងប្រព័ន្ធបន្ថែមទម្ងន់។
ម៉ាក Life Fitness មានប្រព័ន្ធហ្វឹកហ្វឺន SNRGY ចំនួនបីប្រភេទដែលរួមបញ្ចូលនូវប្រព័ន្ធហ្វឹកហ្វឺន multi jungles ជាច្រើននៃទីតាំងហ្វឹកហ្វឺនផ្សេងៗគ្នា៖
ប្រព័ន្ធហ្វឹកហ្វឺន SYNRGY 90
ប្រព័ន្ធហ្វឹកហ្វឺន SYNRGY 90 ផ្តល់នូវការកំណត់ទម្រង់ហ្វឹកហ្វឺនដ៏ល្អប្លែកគេចំនួនបួន៖
- ទម្រង់ Cable Cable ផ្តល់ជូននូវការលៃតម្រូវចំនួនពីរជាមួយនឹងប្រព័ន្ធទីតាំងខ្សែកាប របារទាញខ្លួនឡើង និងកន្លែងសម្រាប់ផ្ទុកបរិក្ខារហ្វឹកហ្វឺន
- ទម្រង់ Cable Versa ផ្តល់ជូននូវការហ្វឹកហ្វឺនជាមួយដុំទម្ងន់ និងជម្រើសហ្វឹកហ្វឺនដោយខ្សែកាប រួមជាមួយនឹងប្រព័ន្ធខ្សែកាបដែលអាចលៃតម្រូវបាន។ ទម្រង់ហ្វឹកហ្វឺនមួយនេះក៏មានភ្ជាប់មកជាមួយបង្គោល u-link អាចលៃតម្រូវបាន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើជាបង្កាន់ដៃហ្វឹកហ្វឺនដោយការរុញខ្លួនឡើងលើ និងការហ្វឹកហ្វឺនជាច្រើនរបៀបផ្សេងទៀត
- ទម្រង់ Versa Cable អនុញ្ញាតឱ្យលោកអ្នកហ្វឹកហ្វឺនដោយប្រើទម្ងន់ខ្លួនជាច្រើនរបៀបខុសៗគ្នា ការហ្វឹកហ្វឺនដោយប្រើខ្សែព្យួរខ្លួន ការទាញខ្សែ និងជម្រើសនៃការហ្វឹកហ្វឺនជាមួយដុំទម្ងន់ផងដែរ
- ទម្រង់ Versa Versa ផ្តល់ជូននូវជម្រើសបន្ថែមក្នុងការហ្វឹកហ្វឺន ក៏ដូចជាទីតាំងធំទូលាយសម្រាប់ផ្ទុកបរិក្ខារហ្វឹកហ្វឺន និងអាចកំណត់ទៅលើលំហាត់ប្រាណតាមការចង់បាន
ប្រព័ន្ធហ្វឹកហ្វឺន SYNRGY 180
ប្រព័ន្ធហ្វឹកហ្វឺន SYNRGY 180 កើនឡើងទ្វេដងនៃធ្នើរផ្ទុកបរិក្ខារហ្វឹកហ្វឺនដែលនៅជាប់ជញ្ជាំង និងបង្កាន់ដៃសម្រាប់ហ្វឹកហ្វឺន។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីឱ្យមានច្រកចូលទៅហ្វឹកហ្វឺនរហូតដល់ទៅបី។ ទោះយ៉ាងណាក៏ដោយ វាក៏អាចកំណត់ទៅជាប្រព័ន្ធដែលនៅដាច់ដោយឡែកពីគេបាន អាស្រ័យលើតម្រូវការនៃកន្លែងហ្វឹកហ្វឺន។
ប្រព័ន្ធហ្វឹកហ្វឺន SYNRGY 360
ខ្សែពាន និងរ៉ក៖ 7 x 19 strand construction, lubricated, nylon-coated cable meets U.S. military specifications; 4-1/2″ (11cm) and 6″ (15 cm) diameter fiberglass-impregnated nylon pulleys feature sealed bearings
ការពិពណ៌នាអំពីស៊ុម៖ ស៊ុមដែកកម្រាស់ 11-gauge ធានាបាននូវភាពរឹងមាំអតិបរមា។ ស៊ុមនីមួយៗទទួលបាននូវការលាបថ្នាំការពារអេឡិចត្រូស្តាទិកដែលធានាបាននូវភាពស្អិតជាប់ល្អជាអតិបរមាបានយូរអង្វែង
ក្បាំងការពារ៖ ផ្នែកខាងមុខពេញ (ជាជម្រើស) និងផ្នែកខាងក្រោយ និងគម្របរ៉កផងដែរ
បន្ទះទម្ងន់ និងរបារគន្លងបន្ទះទម្ងន់៖ Solid-steel weight plates; Top weight plate is fitted with self-lubricating bushings; 7/16″ (11mm) diameter weight selector pin magnetically locks in place and is connected to stack to prevent loss; Incremental weight system is integrated on top plate.
ផលិតផល និងសេវាកម្ម

ធ្នើរស៊េរី ZONE សម្រាប់ហ្វឹកហ្វឺនតាមបែប Functional ពីម៉ាក Impulse

ឧបករណ៍ហ្វឹកហ្វឺនផ្នែក Pilates ពីម៉ាក Balanced Body

ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំស៊េរី Insignia ប្រភេទ Selectorized ពីម៉ាក Life Fitness

បរិក្ខារហ្វឹកហ្វឺនកាយសម្បទាតាមបែប Functional ពីម៉ាក Escape

ស៊ុម HD Athletic សម្រាប់ហ្វឹកហ្វឺនតាមបែប Functional ពីម៉ាក Hammer Strength

ធ្នើរ HTS 90 សម្រាប់ផ្ទុកបរិក្ខារហ្វឹកហ្វឺនតាមបែប Functional ពីម៉ាក Escape
