










កន្លែងហ្វឹកហ្វឺនខាងក្រៅអគារបានក្លាយជាផ្នែកដ៏សំខាន់មួយនៃកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានសេវាដែលឥឡូវនេះភាគច្រើននៃកន្លែងទាំងនេះមានការវិវត្តន៍យ៉ាងខ្លាំងដូចទៅនឹងកន្លែងហាត់ប្រាណខាងក្នុងអគារដែរ ជាពិសេសនៅពេលដែលនិយាយអំពីក្លឹបហាត់ប្រាណ សណ្ឋាគារនិងរមណីយដ្ឋាន និងគម្រោងអភិវឌ្ឍលំនៅឋានថ្មីៗដែលកំពុងរកមើលឱកាសលើកកម្ពស់មុខមាត់របស់ពួកគេ។ ត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកដែលមិនសូវចូលចិត្តទៅកន្លែងហាត់ប្រាណក្នុងអគារ វាត្រូវបានហ៊ំព័ទ្ធទៅដោយធម្មជាតិដើម្បីជម្រុញទឹកចិត្តឱ្យលោកអ្នកធ្វើការហ្វឹកហ្វឺនបានកាន់តែយូរ។
ក្រុមហ៊ុន Seara គឺជាក្រុមហ៊ុនដែលមានជំនាញឯកទេសក្នុងការតម្លើងកន្លែងហាត់ប្រាណ និងសួនកម្សាន្តខាងក្រៅអគារដែលនាំចូលគ្រឿងបរិក្ខារពីក្រុមហ៊ុននៅតំបន់អឺរ៉ុបគឺ MyEquilibria និង Kompan ។ ក្រុមហ៊ុនអ៊ីតាលីឈ្មោះ MyEquilibria មានការរចនាចេញពីក្រអៅបេះដូង និងផ្តោតទៅលើការហ្វឹកហ្វឺនតាមបែប functional និងការហ្វឹកហ្វឺនដោយប្រើទម្ងន់រាងកាយ។ ផ្តើមចេញពីគំនិតនៃការបង្កើតចេញពីធម្មជាតិពិតៗ រចនាប័ទ្មធ្វើឡើងដើម្បីជម្រុញភាពទាក់ទាញមនុស្សឱ្យប្រើប្រាស់ឧបករណ៍ ក៏ដូចជានិយាយរំលឹកពីវា។
Kompan ជាក្រុមហ៊ុនដាណឺម៉ាកដែលជម្រុញលើកទឹកចិត្តឱ្យមានជំនាញខាងផ្នែកស្មារតីនិងរាងកាយនៅពេលលេងឬហ្វឹកហ្វឺនក្រៅអគារ។ រាប់ចាប់ពីសួនកម្សាន្តកុមាររហូតដល់កន្លែងហាត់ប្រាណ ការតម្លើងឧបករណ៍ពីម៉ាក Kompan អាចកំណត់បានតាមការពេញចិត្តរបស់អតិថិជនទៅលើទីតាំងណាមួយដែលនៅខាងក្រៅអគារ។
ផលិតផល និងសេវាកម្ម

ប្រព័ន្ធកម្រាលបន្ទះសម្រាប់ទីលានកីឡាខាងក្រៅអគារពីម៉ាក NexxtGrip

ប្រព័ន្ធហ្វឹកហ្វឺន MyEquilibria ៖ ដំណោះស្រាយសម្រាប់លំនៅឋាន

ប្រព័ន្ធកម្រាលកៅស៊ូ Decoflex ស៊េរី D ពីម៉ាក Rephouse សម្រាប់កម្រាលខាងក្រៅអគារពីម៉ាក Rephouse

ប្រព័ន្ធកម្រាលអាគ្រីលីកដែលមានភាពទន់សម្រាប់កម្រាលខាងក្រៅអគារពី Decoflex

ប្រព័ន្ធកម្រាលកៅស៊ូសុវត្ថិភាព Playflex ពីម៉ាក Rephouse

ប្រព័ន្ធកម្សាន្តសម្រាប់កុមារពីម៉ាក KOMPAN

ស្មៅសិប្បនិម្មិត TURFSCAPE ពីម៉ាក ACT GLOBAL សម្រាប់សួនកុមារ
