Search
Close this search box.

ប្រព័ន្ធកម្រាលអាគ្រីលិកពី Plexipave សម្រាប់ទីលានរត់ប្រណាំង

ទីលានកីឡាវាយតេនីសនៅតំបន់ដែលមានអាកាសធាតុក្តៅអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្រាលប្រភេទដីឥដ្ឋដែលមានភាពល្បីល្បាញដោយវាមានការរងសម្ពាធតិចតួចបំផុតដល់សន្លាក់ឆ្អឹងរបស់ពួកគេ ល្បឿនបាល់លោតឡើងវិញយឺតជាងមុន និងសម្រាប់កីឡាករដើម្បីអភិវឌ្ឍការវាយទៅមកជាមួយគ្នាបានយូរ។ ក្រុមហ៊ុន Seara គឺជាអ្នកចែកចាយឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍នៃប្រព័ន្ធកម្រាលដីឥដ្ឋពិតសម្រាប់កីឡាវាយតេនីសដែលមានឯកទេសក្នុងការសាងសង់និងថែទាំកម្រាល។ អ្នកលេងជាច្រើនចូលចិត្តកម្រាលទីលានកីឡាដីឥដ្ឋពិតដោយសារវាមានភាពទន់នៅខាងក្រោមបាតជើង និងស្រូបយកកម្លាំងជើងរត់បានល្អ អាចកាត់បន្ថយការរងសម្ពាធនិងការរងរបួសដែលអាចកើតមានចំពោះសន្លាក់ជើងនិងសាច់ដុំ។ នាំចូលពីអ៊ឺរ៉ុប ត្រូវបានផលិតចេញពីសារធាតុដូចជា កំទេចដុំឥដ្ឋ ដីឥដ្ឋឬថ្ម ជាមួយនឹងស្រទាប់ខាងលើនៃកំទេចភាគល្អិតដែលម៉ត់ល្អ។ នេះជាមូលហេតុបណ្តាលឱ្យមានល្បឿនយឺតជាងមុនធៀបជាមួយទីលានកីឡាដែលមានផ្ទៃរឹងនិងស្មៅ ហើយអនុញ្ញាតឱ្យអ្នកលេងអាចគ្រប់គ្រងការស្លាយ (slide) ដែលមានភាពសក្តិសមសម្រាប់អ្នកលេងដែលចូលចិត្តការលេងកម្សាន្តដែលអាចគ្រប់គ្រងបានជាមួយនឹងការវាយទៅមកបានយូរ។ ផ្ទៃខាងលើមានភាពសក្តិសមទៅនឹងលក្ខខណ្ឌអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន ព្រោះវាអនុញ្ញាតឱ្យលោកអ្នកលេងកម្សាន្តក្នុងពេលមានភ្លៀងធ្លាក់តិចតួច ខណៈដែលការជួសជុលទីលានកីឡាដែលមានកម្រាលដីឥដ្ឋមានតម្លៃធូរថ្លៃផងដែរ។

km

Retail Catalogue Hard Copy

🌟 Explore Our 151-Page Catalogue! 🌟
Dive into our exclusive 151-page catalogue filled with the latest sports gear, trendy apparel, and must-have accessories. It’s all waiting for you.

💌 Claim Yours Now!
Just enter your details below, and we’ll send it straight to your address—completely FREE!