

















ក្រុមហ៊ុន SEARA គឺជាអ្នកចែកចាយផ្តាច់មុខនៃកម្រាលកីឡាវាយតេនីសដែលមានផ្ទៃរឹងពីម៉ាក Laykold ដែលជាប្រព័ន្ធកីឡាវាយតេនីសទាន់សម័យបំផុតនៅក្នុងពិភពលោក។ ដូច្នេះហើយក្រុមហ៊ុន SEARA គឺជាអ្នកផ្គត់ផ្គង់ឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងការសាងសង់ និងជួសជុលឡើងវិញនូវទីលានកីឡាវាយតេនីសដែលត្រូវបានអនុម័តដោយសហព័ន្ធកីឡាវាយនីសអន្តរជាតិ (ITF) និងសមាគមន៍កីឡាវាយតេនីស (ATF) ។
ចំពោះកម្រាលស្មៅសម្រាប់ទីលានកីឡា ក្រុមហ៊ុន Seara ចែកចាយផ្តាច់មុខនិងតម្លើងកម្រាលពីម៉ាក ACT Global ដែលជាអ្នកផលិតស្មៅសិប្បនិម្មិតឈានមុខគេក្នុងឧស្សាហកម្ម។ ដោយធ្វើការសហការជាមួយម៉ាក ACT Global ក្រុមហ៊ុន Seara ផ្តល់នូវជម្រើសស្មៅដែលមានគុណភាពខ្ពស់ដែលអាចប្រើជំនួសកម្រាលស្មៅធម្មជាតិសម្រាប់ទីលានកីឡាតាមរយៈផលិតផលប្រកបដោយភាពច្នៃប្រឌិតដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាស្រូបកម្លាំងជើងបានល្អក្នុងការរត់ដែលជួយការពារការប៉ះទង្គិចដល់សន្លាក់ឆ្អឹង ធន់នឹងការសឹករេចរិលនិងបច្ចេកវិទ្យាធន់នឹងការរអិលជាមួយការថែទាំតិចតួចបំផុត និងការតម្លើងដែលមានតម្លៃសមរម្យ។
ទីលានកីឡាវាយតេនីសនៅតំបន់ដែលមានអាកាសធាតុក្តៅអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្រាលប្រភេទដីឥដ្ឋដែលមានភាពល្បីល្បាញដោយវាមានការរងសម្ពាធតិចតួចបំផុតដល់សន្លាក់ឆ្អឹងរបស់ពួកគេ ល្បឿនបាល់លោតឡើងវិញយឺតជាងមុន និងសម្រាប់កីឡាករដើម្បីអភិវឌ្ឍការវាយទៅមកជាមួយគ្នាបានយូរ។ ក្រុមហ៊ុន Seara គឺជាអ្នកចែកចាយឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍នៃប្រព័ន្ធកម្រាលដីឥដ្ឋពិតសម្រាប់កីឡាវាយតេនីសដែលមានឯកទេសក្នុងការសាងសង់និងថែទាំកម្រាល។ អ្នកលេងជាច្រើនចូលចិត្តកម្រាលទីលានកីឡាដីឥដ្ឋពិតដោយសារវាមានភាពទន់នៅខាងក្រោមបាតជើង និងស្រូបយកកម្លាំងជើងរត់បានល្អ អាចកាត់បន្ថយការរងសម្ពាធនិងការរងរបួសដែលអាចកើតមានចំពោះសន្លាក់ជើងនិងសាច់ដុំ។ នាំចូលពីអ៊ឺរ៉ុប ត្រូវបានផលិតចេញពីសារធាតុដូចជា កំទេចដុំឥដ្ឋ ដីឥដ្ឋឬថ្ម ជាមួយនឹងស្រទាប់ខាងលើនៃកំទេចភាគល្អិតដែលម៉ត់ល្អ។ នេះជាមូលហេតុបណ្តាលឱ្យមានល្បឿនយឺតជាងមុនធៀបជាមួយទីលានកីឡាដែលមានផ្ទៃរឹងនិងស្មៅ ហើយអនុញ្ញាតឱ្យអ្នកលេងអាចគ្រប់គ្រងការស្លាយ (slide) ដែលមានភាពសក្តិសមសម្រាប់អ្នកលេងដែលចូលចិត្តការលេងកម្សាន្តដែលអាចគ្រប់គ្រងបានជាមួយនឹងការវាយទៅមកបានយូរ។ ផ្ទៃខាងលើមានភាពសក្តិសមទៅនឹងលក្ខខណ្ឌអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន ព្រោះវាអនុញ្ញាតឱ្យលោកអ្នកលេងកម្សាន្តក្នុងពេលមានភ្លៀងធ្លាក់តិចតួច ខណៈដែលការជួសជុលទីលានកីឡាដែលមានកម្រាលដីឥដ្ឋមានតម្លៃធូរថ្លៃផងដែរ។
ក្រុមហ៊ុន Seara មិនត្រឹមតែតម្លើងផ្ទៃកម្រាលប៉ុណ្ណោះទេ យើងខ្ញុំមានជម្រើសក្នុងការផ្តល់ជូនការថែទាំពេញមួយអាយុកាលរបស់កម្រាល ព្រមទាំងផ្តល់ជូននូវការធានាយ៉ាងពេញលេញផងដែរ។
ជាមួយកម្រិតជំនាញក្នុងរយៈពេលជាង 30 ឆ្នាំ ក្រុមហ៊ុន Seara ធ្វើតេស្តសាកល្បងប្រកបបច្ចេកទេសទៅលើផ្ទៃកម្រាលទាំងអស់ដើម្បីធានាបានថាវាអាចទប់ទល់ការប្រើប្រាស់ជាមួយនឹងអាកាសធាតុនៅតំបន់ត្រូពិច និងត្រូវការការថែទាំតិចតួចបំផុត។
ផលិតផល និងសេវាកម្ម
កម្រាល Plexipave សម្រាប់ទីលានកីឡាវាយតេនីស
គ្រឿងបរិក្ខារសម្រាប់កម្រាលកីឡាវាយតេនីសពីម៉ាក Douglas
កម្រាលដីឥដ្ឋ Pavitex TopClay & TopSand សម្រាប់ទីលានកីឡាវាយតេនីស
ផ្ទាំងក្តារសម្រាប់កីឡាវាយតេនីសពីម៉ាក Rally Master
កម្រាល Laykold សម្រាប់ទីលានកីឡាវាយតេនីស
ស្មៅសិប្បនិម្មិត Extreme Turf សម្រាប់ទីលានកីឡាវាយតេនីសពីម៉ាក ACT Global