ការហ្វឹកហ្វឺនសុខុមាលភាពក្រៅអគារ & ប្រព័ន្ធលេងកម្សាន្ត
ការរចនាជម្រុញឱ្យមានការចូលរួម
មធ្យោបាយដ៏ល្អបំផុតមួយដើម្បីពង្រឹងសុខភាពរបស់លោកអ្នកគឺដោយការធ្វើឱ្យមានភាពសកម្ម និងធ្វើលំហាត់ប្រាណ។ ជាសំណាងល្អ លោកអ្នកមិនចាំបាច់ក្លាយជាអ្នកជំនាញហ្វឹកហ្វឺនកាយសម្បទា ឬក៏មិនចាំបាច់ទៅកន្លែងហាត់ប្រាណដើម្បីរក្សាភាពសកម្មនោះទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកជំនាញផ្នែកវិស្វកម្មកីឡានិងការកម្សាន្តបានបង្កើតប្រព័ន្ធមួយដែលអនុញ្ញាតឱ្យលោកអ្នកចូលរួមក្នុងសកម្មភាពហ្វឹកហ្វឺនកាយសម្បទាខណៈពេលដែលមានធម្មជាតិនៅជុំវិញខ្លួនផងដែរ។
Outdoor children’s play and adult exercise areas have become an integral part of any development’s amenity program.
There are three key factors that grant success for any children’s commercial play area and fitness facilities.
កត្តានៃភាពអស្ចារ្យ (WOW FACTOR) គឺជាខណៈពេលដែលកុមារបានមកដល់។ វាបង្កើតនូវការរំពឹងទុកនៃសកម្មភាព ជើងចង់រត់យ៉ាងពេញទំហឹងដើម្បីស្វែងរកដំណើរផ្សងព្រេង ហើយវាបំពេញនូវតម្រូវការផ្នែកសភាវគតិរបស់កុមារសម្រាប់ការផ្លាស់ប្តូរ ភាពសម្បូរបែប និងការរីកចម្រើន។
កត្តាជម្រុញក្នុងការលេងកម្សាន្ត (STAY FACTOR) ធានាថារាល់ពេលដែលចូលទៅកាន់មុខងារលេងកម្សាន្តនីមួយៗ វាបង្កើតបាននូវការជួបប្រទះថ្មីៗដែលបង្ហាញពីទិដ្ឋភាពនៃការកម្សាន្តថ្មី។
កត្តាអភិវឌ្ឍ (DEVELOP FACTOR) មានន័យថា ទោះបីជាការលេងកម្សាន្តសុទ្ធតែជាការសប្បាយ និងការសើចក៏ដោយ វាក៏ទាក់ទងនឹងការអភិវឌ្ឍន៍ ភាពផ្ទាល់ខ្លួន ការសហការ និងការប្រកួតប្រជែងផងដែរ។ កត្តាអភិវឌ្ឍបង្កើតវិធីជាច្រើនដែលកុមារអភិវឌ្ឍជំនាញនៃចលនាសាច់ដុំរាងកាយ ភាពស៊ីចង្វាក់គ្នា តុល្យភាព ជាមួយនឹងបញ្ញាក្នុងការសិក្សា និងការអភិវឌ្ឍន៍នូវការយល់ដឹង។
This is the unique Kompan way and it shows in all of their products and design. Sports Engineering And Recreation Asia Ltd. (SEARA) is proud to be associated with the best in commercial children’s play facilities.
MyEQUILIBRIA ញែកព្រំដែនរវាងសិល្បៈ និងឧបករណ៍ហ្វឹកហ្វឺនកាយសម្បទាកម្រិតខ្ពស់។
ម៉ាក MyEQUILIBRIA គឺជាម៉ាកមួយប្រភេទពង្រឹងនូវសុខុមាលភាពខាងក្រៅអគារសម្រាប់មនុស្សពេញវ័យ។ ការផលិតផលរបស់ពួកគេត្រូវបានគិតគូទៅលើមជ្ឈដ្ឋានជុំវិញនៃការហ្វឹកហ្វឺនទម្ងន់ខ្លួន និងការហ្វឹកហ្វឺនតាមបែប functional ដែលកំណត់ឡើងវិញនូវបទពិសោធន៍ក្នុងការហ្វឹហ្វឺននិងអត្ថប្រយោជន៍នៃការហាត់ប្រាណនៅទីវាលខាងក្រៅអគារ។ កន្លែងតូចមួយនៅក្នុងគម្រោងអភិវឌ្ឍណាមួយអាចក្លាយជាសួនសម្រាប់ហ្វឹកហ្វឺនសុខុមាលភាពក្រៅអគារជាមួយនឹងការតម្លើងយ៉ាងត្រឹមត្រូវ ជួយជម្រុញដល់របៀបរស់នៅយ៉ាងរស់រវើករបស់ភ្ញៀវនិងអ្នកជួល ក៏ដូចជាការបញ្ជាក់អំពីការរចនាដ៏ល្អប្លែកគេផងដែរ។
Sports Engineering and Recreation Asia Ltd. (Seara) offers a range of outdoor sports facilities in Southeast Asia—including Cambodia, Myanmar, Thailand, and Vietnam.