







ការហ្វឹកហ្វឺនចលនាបែបធម្មជាតិតាមប្រព័ន្ធ SmartStride ដែលមានសិទ្ធផ្តាច់ពីម៉ាក Octane ផ្តល់ការវិភាគពីល្បឿននិងទិសដៅរបស់អ្នកហាត់ប្រាណ និងកែសម្រួលប្រវែងនៃការបោះជំហានដោយស្វ័យប្រវត្តិដោយយកតម្រាប់តាមការដើរ និងការរត់ដើម្បីបង្កើនផាសុកភាព របៀបហ្វឹកហ្វឺនខុសៗគ្នា និងបន្ថែមកម្រិតក្នុងការហ្វឹកហ្វឺន។ ម៉ាស៊ីនហ្វឹកហ្វឺនផ្នែកចង្វាក់បេះដូងដែលគ្មានផលប៉ះពាល់ដល់សន្លាក់ឆ្អឹងពីម៉ាក Octane ត្រូវបានរចនាយ៉ាងជាក់លាក់ដោយផ្អែកលើចលនាហ្វឹកហ្វឹនសាច់ដុំនិងឆ្អឹងរបស់មនុស្សដើម្បីយកតម្រាប់តាមចលនាបែបធម្មជាតិ ដូចជាការដើរនិងការរត់។ គម្លាតឈ្នាន់ធាក់ដែលនៅជិតគ្នាមានប្រវែង ១,៨ ហ្វីត (៥៤ សង់ទីម៉ែត្រ) ធានាបានថារាងកាយត្រូវបានកំណត់យ៉ាងត្រឹមត្រូវពីក្បាលដល់ចុងជើង កាត់បន្ថយសម្ពាធនៅត្រង់ឆ្អឹងខ្នងផ្នែកខាងក្រោម និងសន្លាក់ឆ្អឹង។
គុណសម្បតិ្តមួយនៃពាណិជ្ជសញ្ញារបស់ម៉ាស៊ីនដើរលើខ្យល់ពីម៉ាក Octane Fitness គឺថាអ្នកហាត់ប្រាណទាំងអស់អាចជំនះលើខ្លួនជាមួយនឹងការហ្វឹកហ្វឺនកម្រិតខ្ពស់ ប៉ុន្តែនៅតែមានអារម្មណ៍ល្អទាំងអំឡុងពេល និងក្រោយពេលហាត់ប្រាណជាប្រចាំថ្ងៃរបស់ពួកគេ។
ឥឡូវនេះ ជាមួយនឹងទំហំនៃការបោះជំហានយ៉ាងធំទូលាយចាប់ពី ២០ អ៊ីញ (៥០ សង់ទីម៉ែត្រ) ដល់ ២៨ អ៊ីញ (៧១ សង់ទីម៉ែត្រ) ឧបករណ៍ហ្វឹកហ្វឺនស៊េរី XT4700 ផ្តល់ជូនសមាជិកហ្វឹកហ្វឺនទាំងអស់នូវកម្ពស់ និងប្រវែងជំហានខុសៗគ្នាទៅតាមការពេញចិត្តសម្រាប់ការហ្វឹកហ្វឺនចលនាតាមបែបធម្មជាតិ។
ផលិតផល និងសេវាកម្ម
ឧបករណ៍ហ្វឹកហ្វឺនផ្នែកចង្វាក់បេះដូងស៊េរី Elevation ពីម៉ាក Life Fitness
ឧបករណ៍ហ្វឹកហ្វឺនផ្នែកចង្វាក់បេះដូងស៊េរី Integrity ពីម៉ាក Life Fitness
កង់សម្រាប់ហ្វឹកហ្វឺនកាយសម្បទាស៊េរី Air Dyne ពីម៉ាក Octane Fitness
កង់សម្រាប់ហ្វឹកហ្វឺនក្នុងអគារស៊េរី ICG
ឧបករណ៍ហ្វឹកហ្វឺនផ្នែកចង្វាក់បេះដូងស៊េរី Activate ពីម៉ាក Life Fitness
ឧបករណ៍ហ្វឹកហ្វឺនផ្នែកចង្វាក់បេះដូងស៊េរី Platinum Club ពីម៉ាក Life Fitness
ការហ្វឹកហ្វឺនកាយសម្បទាដែលមានផលប៉ះពាល់ទាបបំផុតដល់សន្លាក់ឆ្អឹងពីម៉ាក Octane Fitness